ព័ត៌មានអន្តរជាតិ
បទវិភាគ៖ ការបែកធ្លាយ នៃទឹកវិទ្យុសកម្មនុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរដោយ ថាមពលនុយគ្លេអ៊ែរ Fukushima បានបញ្ជាក់ម្តងទៀតថា សំណង់ចម្រោះទឹកវិទ្យុសកម្មនុយក្លេអ៊ែរ មិនអាចទុកចិត្តបាន ក្នុងរយៈពេលយូរនោះទេ
ក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូរបស់ជប៉ុន បានកើតឧប្បត្តិហេតុម្តងទៀតហើយ ។ កាលពីថ្ងៃទី៨ខែកុម្ភៈ សហគ្រាសអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរដ៏ធំបំផុតរបស់ជប៉ុននេះបានថ្លែងថា ហេតុការណ៍បែកធ្លាយនៃសំណង់ចម្រោះទឹកវិទ្យុសកម្មនុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរទីមួយ Fukushima ដែលកើតឡើងកាលពីថ្ងៃទី៧ខែកុម្ភៈប្រហែលជាកំហុសដែលបង្កឡើងដោយមនុស្ស ។តាមការផ្សាយនៃប្រព័ន្ធសារព័ត៌មានតំបន់ Fukushima ឱ្យដឹងថា ហេតុការណ៍លើកនេះបានបណ្តាលឱ្យទឹកវិទ្យុសកម្មនុយក្លេអ៊ែរប្រហែលទម្ងន់៥,៥តោនត្រូវធ្លាយចេញ ។ តាមការប៉ាន់ប្រមាណ ចំនួនសារធាតុវិទ្យុសកម្មក្នុងទឹកវិទ្យុសកម្មនុយក្លេអ៊ែរដែលត្រូវធ្លាយចេញគឺឡើងដល់២ម៉ឺន២ពាន់លាន Becquerel ទិន្នន័យនេះលើសពីស្តង់ដារដែលត្រូវរាយការណ៍ជូនរដ្ឋាភិបាលយ៉ាងច្រើន ។ ប្រព័ន្ធសារព័ត៌មានក្នុងតំបន់បានលើកឡើងថា កម្រិតវិទ្យុសកម្មនៃកន្លែងកើតហេតុប្រហែលជា២៤០ដងនៃតំបន់ជិតខាង...