ព័ត៌មានអន្តរជាតិ
ចិន ជំរុញឲ្យអាមេរិក ប្រឈមមុខដោះស្រាយ ការរំលោភសិទ្ធិមនុស្ស របស់ខ្លួន កុំដើរតួបញ្ឈប់ចោរ ទាំងខ្លួនជាចោរ
ហ្សឺណែវ៖ សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយបេសកកម្មចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា បញ្ជីនៃឧក្រិដ្ឋកម្មសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តដោយសហរដ្ឋអាមេរិក ទាំងក្នុង និងក្រៅប្រទេស គឺអូសបន្លាយពេលយូរហើយសហរដ្ឋអាមេរិកគួរតែប្រឈមមុខ និងដោះស្រាយការរំលោភសិទ្ធិមនុស្សរបស់ខ្លួន។ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍មុនដែលចេញដោយបេសកម្មអាមេរិក នៅទីក្រុងហ្សឺណែវ ដែលបានរិះគន់ប្រទេសចិន អំពីបញ្ហាសិទ្ធិមនុស្ស បេសកកម្មចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងលេងល្បែងមួយ គឺចោរដែលកំពុងស្រែកថា “បញ្ឈប់ចោរ”...