ព័ត៌មានអន្តរជាតិ
កាសែត The Times៖ អង់គ្លេស កំពុងរៀបចំ ការវាយប្រហារ ទៅលើពួកឧទ្ទាម ហួធី
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេសកំពុងរៀបចំធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហួធី របស់ប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងរលកនៃការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ កាសែតនេះបានអះអាងថា សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយទៀតក៏នឹងចូលរួមក្នុងការវាយប្រហារតាមអាកាសនេះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងបញ្ចេញសេចក្តីថ្លែងការណ៍រួមមួយនៅពេលក្រោយនៅថ្ងៃអាទិត្យ ដោយព្រមានក្រុមហួធីឱ្យបញ្ឈប់ការវាយប្រហាររបស់ពួកគេភ្លាមៗ...