ព័ត៌មានជាតិ
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ហៅមន្រ្តីជាប់កិច្ចសន្យាមកសួរនាំ ក្រោយចុះឃាត់រថយន្ត
ភ្នំពេញ ៖ ក្រោយឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម ទាក់ទងទៅនឹងមន្ត្រីជាប់កិច្ចសន្យា ឈរជើងគោលដៅស្តុបអូរបែកក្អម ចេញឃាត់រថយន្តនោះ ត្រូវបានកំពុងសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នាថ្ងៃ ៨ ធ្នូ ។ យោងតាមការផ្សព្វផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃ៨ ធ្នូនេះបានឲ្យដឹងថាបន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីជាប់កិច្ចសន្យាឈ្មោះ សេង កុសល...