ព័ត៌មានជាតិ
មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម និងវីតាល់ រៀបចំកម្មវិធីបរិច្ចាគឈាមលើកទី៩
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មន្ទីរពេទ្យកាលម៉ែត សហការជាមួយ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត» នៅក្នុងសាលសន្និសីទ អគារតេជោសន្តិភាព នៃមន្ទីរពេទ្យកាល់ម៉ែត ។ កម្មវិធីនេះជាកម្មវិធីប្រចាំឆ្នាំ របស់មន្ទីរពេទ្យកាល់ម៉ែត ដែលរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវការស្តុកឈាម...