ព័ត៌មានអន្តរជាតិ
ទីក្រុងមួយនៅអាមេរិក ហាមពលរដ្ឋ កាន់កាំភ្លើងតាមខ្លួនរយៈពេល៣០ថ្ងៃ
បរទេស៖ អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញសេចក្តីប្រកាសមួយក្នុងការអនុវត្ត ការផ្អាកយកអាវុធដោយបើកចំហតាមខ្លួនក្នុងទីក្រុងដ៏ធំបំផុតរបស់រដ្ឋ Albuquerque រយៈពេល៣០ថ្ងៃ។ ទីភ្នាក់ងារចិនស៊ិនហួបានសរសេរថា បញ្ជាហាមការយកកាំភ្លើងតាមខ្លួននឹងត្រូវធ្វើឡើងជាបណ្ដោះអាសន្នក្នុងអំឡុងពេលនេះដោយសារតែមួយរយៈចុងក្រោយនេះសកម្មភាពបង្កហិង្សាដោយអាវុធបានផ្ទុះឡើងខ្លាំងនៅតាមតំបន់នានាក្នុងទីក្រុង។ លោកស្រីអភិបាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថា គាត់បានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធតាមផ្លូវច្បាប់ថា៖ អំពើហឹង្សាដោយកាំភ្លើងនឹងបង្កឱ្យមានបញ្ហាប្រឈមមិនគួរឱ្យជឿ សម្រាប់ខ្ញុំក្នុងឋានៈជាអភិបាលរដ្ឋ។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ដែរថា បន្ទាប់ពីរយៈពេល៣០ថ្ងៃ...