ព័ត៌មានជាតិ
កម្ពុជាមិនទាន់ មានបញ្ហាធ្ងន់ធ្ងរ នៃការកើនឡើងកាំរស្មី UV
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា កម្ពុជាមិនទាន់មានសភាពធ្ងន់ធ្ងរនូវឥទ្ធិពលកាំរស្មីUVនៅឡើយទេ ហើយអាស៊ីតទឹកភ្លៀង Acide Rain ក៏មិនទាន់ធ្ងន់ធ្ងរដែរ។ ការចេញមកប្រកាសរបស់ក្រសួងនេះ បន្ទាប់ពីវៀតណាមនៅភាគខាងត្បូង ជាពិសេសក្រុងហូជីមីញ គឺកាំរស្មីUVស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន។ បើតាមក្រសួង ការកើនឡើងនូវកាំរស្មី UV នេះ កើតឡើងត្រឹមតែរយៈពេល៤ម៉ោងប៉ុណ្ណោះ អំឡុងពេលមួយថ្ងៃគឺពីម៉ោង១១ដល់ម៉ោង២រសៀល។ ឥទ្ធិពល UV មានរយៈពេលមួយសប្តាហ៍គឺចាប់ពីថ្ងៃទី១៨...