ព័ត៌មានអន្តរជាតិ
អាមេរិក ទំនងជាទុកអាទិភាពលេខ២ នៃកិច្ចចរចានុយក្លេអ៊ែរ កូរ៉េខាងជើង ដោយផ្ដោតសំខាន់លើ បញ្ហានៅអាហ្វហ្គានីស្ថាន
វ៉ាស៊ីនតោន៖ កិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង នឹងស្ថិតនៅពីក្រោយបញ្ជីអាទិភាព របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការដោះស្រាយ ជាមួយនឹងផលវិបាកបន្ទាប់ពី ការដកកងទ័ពរបស់ខ្លួនចេញ ពីអាហ្វហ្គានីស្ថាន។ លោក Harry Kazianis នាយកជាន់ខ្ពស់នៅមជ្ឈមណ្ឌល ដើម្បីផលប្រយោជន៍ជាតិគិតគូរពីបញ្ហានេះ បានលើកឡើងនៅក្នុងសិក្ខាសាលា តាមអ៊ីនធឺណិត ដោយលើកឡើងថា វិបត្តិធំមួយពាក់ព័ន្ធនឹងជនភៀសខ្លួន និងការចាប់ពង្រត់អាចកើតឡើង...