ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ប្តេជ្ញាបន្តកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់កិច្ចចរចានុយក្លេអ៊ែរ
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងប្រកាន់ខ្ជាប់នូវមាគ៌ាការទូត និងការចរចា ខណៈប្រទេសនេះបន្តស្វែងរកការសន្និដ្ឋាន ចំពោះកិច្ចចរចានុយក្លេអ៊ែរដែលជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់ពិធីរំលឹកខួបមួយ។ លោកបានសង្កត់ធ្ងន់ថា ការឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សាស្តីពីការរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ស្របតាមផលប្រយោជន៍ជាតិ...