ព័ត៌មានជាតិ
កម្ពុជា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ស្តីពី ពិភពលោកមួយគ្មានមីន
ភ្នំពេញ ៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែល គ្មានមីននៅចុងឆ្នាំ២០២៤ខាងមុខនេះ ដោយមានតំណាងបណ្តាប្រទេសជិត២០០នឹងចូលរួម ហើយក៏មកទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជាដែរ។ លោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័តមាន នាព្រឹកថ្ងៃ១៦ វិច្ឆិកាថា កិច្ចប្រ ជុំកំពូលស្តីពីពិភពលោកមួយដែលគ្មានមីននៅខេត្តសៀមរាប នឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានតំណាងបណ្តាប្រទេសជិត២០០នឹងចូលរួម។ ការមកចូលរួមនេះនឹងធ្វើឲ្យប្រាង្គប្រាសាទអង្គរវត្តរបស់កម្ពុជានឹងមានភាពល្បីរន្ទឺថែមទៀត។ ទេសរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាបានធ្វើជាប្រធាននៃអនុសញ្ញាអូតាវាដែលជាង១០០ប្រទេសជាសមាជិក។ អនុសញ្ញាអូតាវានេះដែរ...