ព័ត៌មានអន្តរជាតិ
កិច្ចប្រជុំកំពូល P4G នៅទីក្រុងសេអ៊ូលបើកដំណើរការ, កូរ៉េខាងត្បូងបង្ហាញផែនការ ដើម្បីចូលរួមចំណែកបន្ថែមទៀត ដល់គម្រោងបៃតងសកល
សេអ៊ូល៖ កិច្ចប្រជុំកំពូលសកលស្តីពីអាកាសធាតុ និងកំណើនប្រកបដោយចីរភាព បានចាប់ផ្តើមធ្វើនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យដោយ ប្រទេសម្ចាស់ផ្ទះកំពុងស្វែងរក តួនាទីកាន់តែធំនៅក្នុងវិស័យនេះ។ យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចប្រជុំកំពូលសេអ៊ូល P4G 2021 រយៈពេល ២ ថ្ងៃ ធ្វើឡើងទាំងក្នុងប្រព័ន្ធអ៊ីនធឺណេត និងក្រៅបណ្តាញ ជាមួយនឹងប្រធានបទ...