ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលក្រុងមូស្គូ បដិសេធថាមិនបានផ្លាស់ប្តូរ ទីតាំងនៃកិច្ចប្រជុំ BRICS ឡើយ
បរទេស៖ ប្រទេសរុស្សីបានធ្វើការអះអាង និងបដិសេធនូវរបាយការណ៍ជាច្រើន ដែលបានធ្លាប់ចេញផ្សាយថា កិច្ចប្រជុំរបស់ BRICS នឹងអាចផ្លាស់ប្តូរចេញពីប្រទេសអាហ្វ្រិកខាងត្បូង ទៅកាន់ប្រទេសចិនវិញដោយសារបញ្ហាលិខិត តាមចាប់ខ្លួនលោកប្រធានាធិបតីរុស្សី ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ យោងតាមការអះអាងនិងបញ្ជាក់ ដោយលោកអនុរដ្ឋមន្ត្រីការបរទេសរុស្សី Sergey Ryabkov និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតដែរថាកិច្ចប្រជុំ ដែលនឹងមានការចូលរួមពីសំណាក់ សមាជិកទាំង៥ដូចជាប្រេស៊ីល រុស្សី ឥណ្ឌា...