ព័ត៌មានជាតិ
កិច្ចពិធីបូជាព្រះសិវលិង្គ ក្នុងពិធីអាពាហ៍ពិពាហ៍ មិននាំមកសិរីមង្គលដល់គូស្វាមីភរិយាថ្មី
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ការធ្វើកិច្ចពិធីបូជាព្រះសិវលិង្គ ពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្ត្រដែលត្រូវធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍នៅកម្ពុជានោះទេ ហើយក៏មិននាំមកនូវសិរីមង្គលដល់គូស្វាមីភរិយាថ្មីដែរ។ ការលើកឡើងរបស់ក្រសួងវប្បធម៌នេះ បន្ទាប់ពីក្រសួងបានពិនិត្យឃើញមានគេហទំព័រហ្វេសប៊ុកមួយចំនួនកំពុងផ្សព្វផ្សាយអំពីការយក «ពិធីបូជាព្រះសិវលិង្គ» ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ដែលនេះក្រសួងអះអាងថា បានប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ។ បើតាមក្រសួងវប្បធម៌ ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។ ជាទូទៅគេធ្វើនៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿលើព្រះឥសូរ។ ក្នុងបរិបទព្រហ្មញ្ញសាសនាព្រាហ្មណ៍ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នករៀបចំកិច្ចពិធីនេះ ដោយគេធ្វើក្នុងន័យគោរពបូជាថ្វាយព្រះសិវលិង្គ...