ព័ត៌មានអន្តរជាតិ
តើអឺរ៉ុប និងឥណ្ឌូណេស៊ី អាចឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានដែរឬទេ?
ហ្សាកាតា៖ ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងផ្ទុះឡើង និងបន្តរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល សហភាពអឺរ៉ុប បានព្យាយាមពន្លឿនការចរចា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយប្រទេសភាគីទី៣។ ប្រទេសដៃគូដ៏មានសក្ដានុពលធំបំផុតមួយក៏ស្ថិតក្នុងចំណោម ប្រទេសដែលពិបាកយល់បំផុតដែរ គឺប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមាន សេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រទេសដែលមានប្រជាជនចំនួន ២៧៥លាននាក់មាន GDP ជិត ១,២ពាន់ពាន់លានដុល្លារ ហើយត្រូវបានព្យាករណ៍ដោយអ្នកខ្លះថា នឹងក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី៧...