ព័ត៌មានជាតិ
កម្ពុជា-ស្វីស ពិនិត្យលទ្ធភាព បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីពង្រឹងកិច្ចសហការ កាន់តែទូលំទូលាយ និងស៊ីជម្រៅ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Helene Budliger Artieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស បាន ពិភាក្សាគ្នាលើការពិនិត្យលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ ការពិភាក្សាគ្នាលើការពិនិលទ្ធភាព បង្កើតកិច្ចព្រមព្រៀងពាណីជ្ជកម្មសេរីនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ប៉ាន សូរស័ក្ដិ...