បរទេស៖ ប្រទេសអង់គ្លេសនិងប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលរដ្ឋាភិបាលអង់គ្លេស បានកោតសរសើរថា ជាការបោះជំហានដ៏សំខាន់មួយ ក្នុងការកសាងចំណងមិត្តភាពជំនួញថ្មី ក្រោយខ្លួនចាកចេញពីសហភាពអឺរ៉ុប។ អង់គ្លេសបាននិយាយថា រថយន្ត ស្រាវីស្គីស្កុតឡែន និងចំណីសត្វ នឹងមានតម្លៃកាន់តែថោកជាងមុន ដើម្បីយកទៅលក់ក្នុងប្រទេសអូស្ត្រាលី ដោយសារតែកិច្ចព្រមព្រៀងនេះ បានដកចោលនូវពន្ធគយ និងកាត់បន្ថយច្បាប់រឹតបន្តឹង ចំណែកអូស្ត្រាលីវិញ បាននិយាយថា វាជាជ័យជំនះដ៏អស្ចារ្យសម្រាប់ វិស័យកសិកម្មរបស់អូស្ត្រាលី។...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកទឹកចិត្ត ដល់អាស៊ាន និងចក្រភពអង់គ្លេស ឲ្យរិះរកលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-អង់គ្លេស (ASEAN-UK FTA) ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការ ខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ។...