ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាពេលបច្ចុប្បន្នកម្ពុជាបាននិងកំពុងជួបបញ្ហាប្រឈមជាមួយសមរភូមិសង្គ្រាមពាណិជ្ជកម្មក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រជាពលរដ្ឋនោះទេនៅតែបន្តខាំស្មៅជាមួយពលរដ្ឋ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣១,៣៣,៤១ នាខេត្តកំពតនាព្រឹកថ្ងៃទី២៩ ខែមេសា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅទូទាំងពិភពលោកបានជួបបញ្ហាជាបន្តបន្ទាប់មិនចេះអស់មិនចេះហើយ ចប់ពីមួយចូលមួយ ។ ជាក់ស្តែងបន្ទាប់ពីបញ្ចប់បញ្ហាជំងឺកូវីដជាសកលមក ចូលមកដល់សង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែក៏មិនអាចបន្ធូរដៃបានឡើយ ព្រោះថា ដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ ១០០ភាគរយ។ តាមរយៈសារលិខិតអបអរសាទររបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «យើងបញ្ចប់ជំងឺគ្រុនចាញ់...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកោតសរសេរសើរសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា គឺជាវីរៈបុរសការពារបូរណៈភាពទឹកនិងព្រំដែនឲ្យស្ថិរភាពរហូតមកដល់បច្ចុប្បន្នដែលផ្ទុយស្រឡះពីក្រុមប្រឆាំងចាំតែស្រែកពីក្រៅប្រទេសថា ខ្លួនជាអ្នកស្នេហាជាតិការពារទឹកដី ។ ការមានប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនេះ ដើម្បីឆ្លើយតបទៅមេបក្សប្រឆាំងនិងគូកនរបស់របស់ពួកគេដែលកំពុងស្ថិតនៅក្រៅប្រទេសបាននិងកំពុងញុះញង់ឲ្យមានបាតុកម្ម នៅតាមបណ្តាប្រទេសមួយចំនួនពីករណីកោះគុតដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ ។ ជាមួយគ្នានេះដែរ បន្ទាប់ពីមានការបាតុកម្មហើយ ក៏មានការបំផុសបំផុលឲ្យមានចលនាបាតុកម្មនៅប្រទេសនានាផងដែរ ។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន និងគណៈប្រតិភូតំណាងក្រុមហ៊ុន ដែលជាសមាជិកក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន ចំនួន ២៧រូប ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា អ្នកដែលជំរុញឲ្យយុវជននៅក្នុងប្រទេសនាំគ្នាធ្វើបាតុកម្មដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលខ្លាំងជាងគេ មានមូលដ្ឋាននៅប្រទេសជប៉ុន បានធានាឪពុកម្តាយ ទៅរស់នៅក្រៅប្រទេសរួចរាល់ហើយ ។ ក្នុងពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស នៅថ្ងៃទី១៥ សីហា សម្តេចធិបតី មានប្រសាសន៍ថា “អ្នកដែលស្រែកខ្លាំងជាងគេ នៅជប៉ុន ខ្លួនឯងទើបតែយកទាំងឪពុកម្តាយ ធានាយកទៅនៅ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការអំពាវនាវប្រជាពលរដ្ឋគ្រប់រូប នៅពេលឃើញមីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះសល់ពីសម័យសង្គ្រាម កុំប៉ះពាល់ ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរ។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សម្ដេចធិបតីណែនាំដល់ក្រសួង...
ភ្នំពេញ៖ កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនចំនួនពីរលើកពោលគឺនៅមុននិងក្រោយពេលទៅចូលរួមថ្លែងការណ៍នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ បើតាមកាលវិភាគ នៃដំណើរទស្សនកិច្ចនេះ គឺកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងទៅក្នុងនាម នាយករដ្ឋមន្រ្តីពេញសិទ្ធិរបស់កម្ពុជា។ នៅក្នុងជំនួបជាមួយ កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៣...