ព័ត៌មានជាតិ
ហេតុអ្វីពលករខ្មែរ នៅកូរ៉េខាងត្បូង ងាកមកគាំទ្រសម្តេចតេជោ ហ៊ុន សែន និងកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត?
ភ្នំពេញ៖ ទឹកចិត្តពលករខ្មែរនៅកូរ៉េខាងត្បូង និងរដ្ឋាភិបាលកម្ពុជាមិនដូចពេលមុនទេ។ ពេលនេះពលករភាគច្រើនបំផុតសឹងតែ១០០% បានងាកគាំទ្ររដ្ឋាភិបាលកម្ពុជា ខុសកាលពីពេលមុនដែលជាទូទៅ ពលកររអ៊ូរទាំច្រើនពីការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលខ្មែរ។ តាមការសង្កេតចុងក្រោយនេះវិញ ពលករកម្ពុជានៅកូរ៉េខាងត្បូង បានបង្ហាញការពេញចិត្ត និងគាំទ្រដោយឥតងាករ៉េលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ការគាំទ្រនេះកើតឡើងតាមរយៈការរៀបចំព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងពិធីផ្សេងៗនៅកូរ៉េ ដែលត្រូវធ្វើឡើងឥតអាក់រហូតមកដល់ឆ្នាំ២០២៣។ក្រៅពីភាពស្និទស្នាលតាមរយៈការរៀបចំពិធីបុណ្យ និងការជួបជុំផ្សេងៗ ពលករខ្មែរដែលកំពុងធ្វើការនៅស្រុកដ៏ទំនើបមួយនេះ ក៏ទទួលបានយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជាជាច្រើន។ ក្នុងនោះរួមមាន ការពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ និងនីតិវិធីងាយស្រួលឆាប់រហ័ស និងធ្វើដល់កន្លែងធ្វើការ និងកន្លែងស្នាក់នៅក្នុងថ្ងៃឈប់សម្រាកនិងបុណ្យទាន។ ដោយឡែក...