កីឡា
ឲ្យជនមានពិការភាព មានការចាប់អារម្មណ៍ នៃការទទួលបានប្រយោជន៍ពី កីឡាប៉ារ៉ាអូឡាំពិក
ប្រទេសចិនតែងបានដើរតួនាទីសំខាន់ និងឈានមុខគេនៅក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរស់នៅរបស់ជនពិការ ឬជនដែលមានពិការភាព។ កីឡាប៉ារ៉ាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅរដ្ឋធានីប៉េកាំងដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ជាសក្ខីភាពដែលមិនអាចប្រកែកបាននៃការផ្តល់អាទិភាពដល់ជនពិការ ឬជនដែលមានពិការភាព។ កីឡាប៉ារ៉ាឡាំពិកត្រូវបានរៀបចំឡើងស្របគ្នាជាមួយនឹងកីឡាអូឡាំពិកដែលទទួលស្គាល់ដោយ IOC រួមមានអត្តពលិកដែលមានពិការភាពបញ្ញា និងអត្តពលិកដែលមានពិការភាពនៃការស្តាប់(ថ្លង់)ទៀតផង។ ភាពជោគជ័យនៃការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាដែលទើបនឹងបិទបញ្ចប់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ជាសក្ខីកម្មយ៉ាងប្រចក្សដែលពិភពលោកមិនអាចប្រកែកបានពីភាពអស្ចារ្យនៃការគ្រប់គ្រង និងការរៀបចំការប្រកួតនៅក្នុងស្ថានភាពដែលពិភពលោកទទួលរងនូវការរីករាតត្បាតនៃជំងឺCovid-19។ ប្រទេសចិនដែលជាអ្នកយកចិត្តទុកដាក់ខ្លាំងលើសុខភាពរបស់ជនពិការ ហើយតែងយល់ថាជនពិការជាជនងាយរងគ្រោះ...