ព័ត៌មានអន្តរជាតិ
នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ភាគហ៊ុន របស់ក្រុមហ៊ុនកូកា-កូឡា បានធ្លាក់ចុះ ជិត២ភាគរយ
ញ៉ូវយ៉ក ៖ គិតត្រឹមថ្ងៃពុធ ភាគហ៊ុនរបស់ក្រុមហ៊ុន កូកា-កូឡា បានធ្លាក់ចុះជិត២ភាគរយ បន្ទាប់ពីក្រុមហ៊ុននេះ បានរាយការណ៍ពីបរិមាណឯកតា ក្នុងត្រីមាសទី៣ថា តិចជាងការរំពឹងទុក ។ ការធ្លាក់ចុះ២ភាគរយ នៃការដឹកជញ្ជូនប្រមូលផ្តុំ ដែលសន្មតថា ជាពេលវេលា នៃការចែកចាយ បាននាំឱ្យមានការធ្លាក់ចុះ១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងបរិមាណឯកតា ។ បរិមាណបានថយចុះ២ភាគរយទាំង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក...