ព័ត៌មានជាតិ
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
ភ្នំពេញ ៖ ប្រវត្តិសាស្រ្តកម្ពុជា នៅក្នុងរយៈកាល១០០ឆ្នាំកន្លងទៅនេះ បានជួបនូវព្រឹត្តិការណ៍ បត់បែន និងចាក់ស្រេះស្មុគ្រស្មាញជាទីបំផុត ដោយសារតែឥទ្ធិពល នៃអាណានិគមចាស់និងថ្មីទំនើប ចិននិងអាមេរិក ដែលបាននឹងកំពុងប្រកួតប្រជែងគ្នានៅក្នុងតំបន់ ។ កម្ពុជា ជាប្រទេសមួយ នៅក្នុងតំបន់ ដែលចៀសមិនផុតពីការទទួលឥទ្ធិ ពលនៃមហាអំណាចទាំងពីរ ព្រមទាំងឥទ្ធិពល វៀតណាមនិងថៃផងដែរ កាលពីរាប់សតវត្សកន្លងទៅ ។ ក្រោមព្រះរាជបូនីយកិច្ចរបស់ ព្រះបិតាជាតិ...