ព័ត៌មានជាតិ
កូនអណ្តើកហ្លួងជិតផុតពូជ ១០ក្បាល បានញាស់ក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ
ភ្នំពេញ ៖ កូនអណ្តើកហ្លួងដែលជា សត្វកម្របំផុតមួយប្រភេទ ហើយជិតផុតពូជ ត្រូវបានញាស់កូនមួយសំបុកដែលមានចំនួន ១០ក្បាល នៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ។ នេះបើតាមក្រសួងបរិស្ថាន នាថ្ងៃ២៤ ឧសភា ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការ អភិរក្សជីវៈចម្រុះបានឲ្យដឹង នៅថ្ងៃទី២៣ ឧសភាថា ការញាស់កូនអណ្តើកហ្លួងទាំងនេះ នឹងដើរតួដ៏សំខាន់មួយក្នុងការ រក្សាភាពចម្រុះនូវសេនេទិច...