សេអ៊ូល៖ ទីភ្នាក់ងារទេសចរណ៍ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងបើកទ្វាររបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅក្នុងខែធ្នូ បន្ទាប់ពីបានបិទខ្លួនអស់រយៈពេលជាង ៤ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ទីភ្នាក់ងារទេសចរណ៍ Koryo Tours បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា ខ្លួនបានទទួលការបញ្ជាក់ពីដៃគូក្នុងស្រុករបស់ខ្លួនថា ទេសចរណ៍ទៅកាន់រមណីយដ្ឋាន Samjiyon ដែលមានទីតាំងនៅជើងភ្នំ Paektu ក្បែរព្រំដែនកូរ៉េខាងជើងជាមួយប្រទេសចិន និងតំបន់សក្តានុពលផ្សេងទៀតនៃប្រទេស នឹងចាប់ផ្តើមឡើងវិញជាផ្លូវការនៅក្នុងខែធ្នូ។ ទីក្រុងព្យុងយ៉ាងបានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ២០២០...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចផ្លោងប្រភេទឥន្ធនៈរឹងរយៈចម្ងាយមធ្យម ដែលផ្ទុកក្បាលគ្រាប់ ដែលមានល្បឿនលឿនជាងសំឡេងកាលពីថ្ងៃអាទិត្យ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ការធ្វើតេស្តនេះគឺមានគោលបំណង ដើម្បី “ផ្ទៀងផ្ទាត់លក្ខណៈនៃការរអិល និងការហោះហើរ នៃកាំជ្រួចបែបនេះ និង ភាពអាចជឿជាក់បាននៃម៉ាស៊ីនឥន្ធនៈរឹង ដែលមានកម្លាំងខ្ពស់ពហុដំណាក់កាល ដែលត្រូវបានអភិវឌ្ឍថ្មី” ។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងនៅមុននេះបន្តិចថា កូរ៉េខាងជើងបានបាញ់អ្វីដែលគេជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមឆ្ពោះទៅកាន់សមុទ្រជប៉ុនកាលពីថ្ងៃអាទិត្យ ដែលជាការបាញ់បង្ហោះជាលើកដំបូងក្នុងឆ្នាំនេះ។ ប្រភពបានឲ្យដឹងថា...
សេអ៊ូល៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍មកថា ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “ការវាយប្រហារណាមួយប្រឆាំងនឹងទ្រព្យសម្បត្តិអវកាសរបស់ប្រទេសខ្លួននឹងត្រូវចាត់ទុកថា ជាការប្រកាសសង្គ្រាម” ។ បើតាមសេចក្តីថ្លែងការណ៍បានដាក់ថា ការព្រមាននេះបានធ្វើឡើងក្រោយពីមន្ត្រីម្នាក់មកពីបញ្ជាការអវកាសសហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានថ្លែងថា សហរដ្ឋអាមេរិក អាចកាត់បន្ថយសមត្ថភាពប្រតិបត្តិការអវកាសខាងក្រៅរបស់ប្រទេសសត្រូវដោយប្រើប្រាស់វិធីសាស្រ្តចម្រុះ “អាចបញ្ច្រាស់បាន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្កោលទោសការបាញ់មីស៊ីល បាលីស្ទិករបស់កូរ៉េខាងជើង ថាជាសកម្មភាពអស្ថិរភាព ដែលរំលោភសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិជាច្រើន។ អ្នកនាំពាក្យក្រសួង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា “សហរដ្ឋអាមេរិកថ្កោលទោស ការបាញ់មីស៊ីលបាលីស្ទិក បង្កអស្ថិរភាពរបស់កូរ៉េខាងជើង ការធ្វើតេស្ដនេះ រំលោភសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិជាច្រើន និងគំរាមកំហែងដល់តំបន់ និងសហគមន៍អន្តរជាតិ។ មន្រ្តីរូបនោះបានបន្ថែមទៀតថា...