ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង កូសបញ្ជាក់ពីទំនាក់ទំនងជាមិត្ដ និងយុទ្ធសាស្រ្ត ជាមួយវៀតណាម
ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង ជាមិត្ដ និង យុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសវៀតណាមនៅពេលដែលខ្លួនបានកត់សម្គាល់ខួបនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ប្រទេដទាំងពីរ ប្រហែលប្រាំមួយទសវត្សរ៍មុន។ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា“ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងវៀតណាមបានវិវត្តទៅជាទំនាក់ទំនងថ្មី និងជាយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ននេះ” ។ ក្រសួងបានបន្ថែមទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានដល់ចំណុចខ្ពស់បំផុតនាពេលអនាគត ចំពេលមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំ និងគណបក្សរៀងៗខ្លួន។ ស្ថាបនិករដ្ឋចុងក្រោយរបស់កូរ៉េខាងជើង លោកគីម អ៊ីលស៊ុង បានធ្វើដំណើរទៅប្រទេសវៀតណាម...