សេអ៊ូល ៖ កូរ៉េខាងជើងបានឲ្យដឹងថា ផ្លូវថ្នល់ និងផ្លូវដែករបស់ខ្លួន ដែលតភ្ជាប់ទៅកូរ៉េខាងត្បូង “ត្រូវបានបិទទាំងស្រុង” ស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនដែល “កំណត់យ៉ាងច្បាស់” ថាកូរ៉េខាងត្បូងជា “រដ្ឋអរិភាព” ដែលបង្ហាញពីលទ្ធភាព ដែលច្បាប់កំពូល ត្រូវបានកែសម្រួល។ របាយការណ៍របស់ទីភ្នាក់ងារ សារព័ត៌មានមជ្ឈិមកូរ៉េបានធ្វើឡើង ខណៈដែលយោធា កូរ៉េខាងត្បូង បានបញ្ជាក់ កាលពីថ្ងៃអង្គារថា កូរ៉េខាងជើង បានបំផ្ទុះផ្នែក...
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា ខ្លួនបានបាញ់សាកល្បងមីស៊ីល ផ្លោងយុទ្ធសាស្ត្រ ដែលបំពាក់ដោយប្រព័ន្ធរុករកស្វយ័តថ្មីមួយ ជាមួយនឹងការធ្វើសមយុទ្ធ ដែលគ្រប់គ្រងដោយមេដឹកនាំលោក គីម ជុងអ៊ុន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ប្រទេសកូរ៉េ។ យោធាកូរ៉េខាងត្បូងបានរកឃើញកាលពីថ្ងៃសុក្រថាការបាញ់បង្ហោះរបស់អ្វី ដែលគេជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី បានបាញ់ឆ្ពោះទៅសមុទ្រជប៉ុនពីតំបន់ក្បែរទីក្រុងកំពង់ផែវូសាន ភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ដោយមីស៊ីលត្រូវបានប៉ាន់ប្រមាណថា បានហោះហើរប្រហែល ៣០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។ ប្រភពពី KCNA បានឲ្យដឹងថា...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ ផ្លូវការរបស់ប្រទេសនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង ដោយជោគជ័យនូវប្រភេទថ្មី នៃមីស៊ីលរយៈចម្ងាយមធ្យម ដល់រយៈចម្ងាយឆ្ងាយ ដែលបំពាក់ក្បាលគ្រាប់ ដែលមានល្បឿនលឿន ជាងសំឡេង កាលពីថ្ងៃអង្គារ។ សេចក្តីរាយការណ៍ បានឲ្យដឹងនៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមការបាញ់ សាកល្បងមីស៊ីល ដែលដំណើរការដោយឥន្ធនៈរឹងនៅជាយក្រុងព្យុងយ៉ាង។...
ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានច្រានចោលការទំនាក់ទំនង ឬការចរចាបន្ថែមទៀតជាមួយប្រទេសជប៉ុន ហើយបានឲ្យដឹងថា កិច្ចប្រជុំកំពូល រវាងមេដឹកនាំលោក គីម ជុងអ៊ុន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា មិនមានការព្រួយបារម្ភ ចំពោះវានោះទេ។ លោកស្រី គីម យូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ពីជំហររបស់ទីក្រុងព្យុងយ៉ាង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារ ព័ត៌មានកណ្តាលកូរ៉េផ្លូវការ...
តូក្យូ៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលនាំផ្លូវ ជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន កាលពីថ្ងៃពុធ ដែលជាការកត់សម្គាល់ ការបាញ់បង្ហោះ មីស៊ីលនាំផ្លូវ លើកទី៥ របស់ខ្លួននៅឆ្នាំនេះ។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា មីស៊ីលត្រូវបានបាញ់នៅម៉ោងប្រហែល ៩ ព្រឹក ចូលទៅក្នុងដែនទឹកភាគឦសាននៃទីក្រុងកំពង់ផែ Wonsan ភាគខាងកើតប្រទេស។ កូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីល ជាបន្តបន្ទាប់ចាប់តាំងពីចុងខែមករាមក...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសប្រទេសកូរ៉េខាងជើង សម្រាប់ការបន្តការសាកល្បងកាំជ្រួចមីស៊ីលផ្លោង ដោយផ្គើននឹងដំណោះស្រាយ ដែលបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខរបស់ស្ថាប័នពិភពលោក និងការខកខានមិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីជនជាតិជប៉ុន ដែលត្រូវបានចាប់ពង្រត់។ លោក Guterres បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការរាល់ការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីបាញ់មីស៊ីល ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អគ្គលេខាធិការបានលើកឡើងថា វាចាំបាច់ណាស់ដែលកូរ៉េខាងជើង គោរពតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលហាមប្រាមរាល់សកម្មភាពប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង។ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងជាច្រើនគ្រាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេស បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មីស៊ីល ដែលត្រូវបានសាកល្បងដោយកូរ៉េខាងជើង កាលពីថ្ងៃពុធ ម្សិលមិញនេះ គឺជាមីស៊ីលផ្លោងអន្តរទ្វីប ICBM “ប្រភេទថ្មី” ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីល Hwasong-18 ។កាំជ្រួចដែលបានបាញ់ឆ្ពោះទៅសមុទ្រជប៉ុន បានហោះប្រហែល ៧៤...
តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ បានសាកល្បងយន្តហោះដ្រូន វាយប្រហារមិនស្គាល់ប្រភេទ ច្បាស់លាស់នៅក្រោមទឹក ដែលត្រូវបានរចនាឡើង ដើម្បីបង្កើតរលកយក្សស៊ូណាមិ គោលបំណងបំផ្លាញកប៉ាល់ និងកំពង់ផែរបស់សត្រូវ ជាមួយនឹងតំបន់គោលដៅ ដែលស្ថិតនៅឆ្ងាយជាងការសាកល្បងលើកមុន បានសម្រេច ដោយជោគជ័យ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបានរាយការណ៍ថា យន្តហោះដ្រូន Haeil-2 បានធ្វើដំណើរលើផ្លូវរាងអេលីប...
សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានធ្វើ “ការសាកល្បងដំណាក់កាល ចុងក្រោយដ៏សំខាន់” សម្រាប់ការអភិវឌ្ឍ ផ្កាយរណប ឈ្លបយកការណ៍ មួយថ្ងៃបន្ទាប់ពីប្រទេសនេះ បានបាញ់បង្ហោះមីស៊ីល ផ្លោងចំនួនពីរគ្រាប់ ទៅកាន់សមុទ្រជប៉ុន ។ រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិ របស់ប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា ខ្លួននឹងបញ្ចប់ការរៀបចំសម្រាប់ ផ្កាយរណបឈ្លបយកការណ៍យោធាដំបូង របស់ខ្លួននៅខែមេសា ឆ្នាំ២០២៣ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន...
ប៉េកាំង៖ កូរ៉េខាងជើងបានឲ្យដឹង នៅថ្ងៃសៅរ៍នេះថា ការធ្វើតេស្តមីស៊ីលរបស់ខ្លួន គឺសម្រាប់ការពារខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ផ្នែកយោធារបស់សហរដ្ឋអាមេរិក និងមិនបង្កគ្រោះថ្នាក់ដល់ ចរាចរណ៍ផ្លូវអាកាស ឬប្រទេសជិតខាងនោះទេ។ សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍ជាតិ របស់ប្រទេសនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់បង្ហោះមីស៊ីលផ្លោងជុំទី៦ ចាប់តាំងពីចុងខែកញ្ញា រួមទាំងមីស៊ីល ដែលបានហោះពីលើប្រទេសជប៉ុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ។ ការសាកល្បងមីស៊ីលនេះគឺជា “ជំហានការពារខ្លួនជាប្រចាំ...