បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃ ក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ បានរិះគន់ “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” នៃកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីបានឲ្យដឹងថា ការបញ្ជូនកងទ័ពរបស់ទីក្រុងព្យុងយ៉ាង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន “ជាការពង្រីកដ៏គ្រោះថ្នាក់នៃជម្លោះ” ហើយនឹងបណ្តាលឱ្យមាន “ផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក”។ G7 ក៏បានបញ្ជាក់សារជាថ្មីថា ការគាំទ្ររបស់ខ្លួនចំពោះបូរណភាពទឹកដី អធិបតេយ្យភាព...
សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបញ្ចប់ការត្រៀមលក្ខណៈ សម្រាប់ការសាកល្បងនុយក្លេអ៊ែរ នៅឯកន្លែងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់ខ្លួន បន្ទាប់ពីត្រូវបានផ្ដល់ការពន្យល់ ដោយក្រសួងការពារជាតិរបស់ប្រទេសនេះ។ សមាជិកសភាបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងក៏អាចបាញ់ មីស៊ីលផ្លោងអន្តរទ្វីបនៅក្នុងខែវិច្ឆិកាផងដែរ ដោយលើកឡើងពីចារកម្មរបស់ក្រសួង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ការប្រកាសរបស់កូរ៉េខាងជើង ហាក់ដូចជាចង់បង្ហាញទៅកាន់មហាអំណាចអាមេរិក នៅពេលដែលប្រទេសមហាអំណាចមួយនេះ ត្រៀមបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីនៅក្នុងខែវិច្ឆិកា ខាងមុខនេះ៕...
សេអ៊ូល៖ យោងតាមយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង បានបំផ្ទុះផ្នែកខ្លះនៃផ្លូវអន្តរកូរ៉េ នៅម្ខាងនៃព្រំដែនរបស់ខ្លួន កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ដោយបានបំផ្លាញនូវអ្វីដែលធ្លាប់ជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការរបស់កូរ៉េទាំងពីរ។ អគ្គសេនាធិការចម្រុះរបស់ កូរ៉េខាងត្បូងបានឲ្យដឹងថា “កងកម្លាំងកូរ៉េខាងជើងបានធ្វើការបំផ្ទុះ ដោយសន្មត់ថានឹងបិទផ្លូវអន្តរកូរ៉េ” នៅក្នុងទីក្រុង Gyeongui និង Donghae ប្រហែលថ្ងៃត្រង់។ ក្រោយមកនៅថ្ងៃនោះ ទូរទស្សន៍ KBS...
បរទេស៖ “សាលពិព័រណ៍” ដែលគេស្គាល់ថាដើម្បីរំលឹកដល់ការដើរលំហែរ និងការកសាងមិត្តភាពរវាងលោកប្រធានាធិបតី គីម ជុងអ៊ុន និងប្រធានាធិបតី ស៊ី ជិនពីង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ទីក្រុង Dalian ប្រទេសចិន ក្នុងខែឧសភា ឆ្នាំ ២០១៨ ថ្មីៗនេះ ត្រូវបានគេឃើញថា ត្រូវបិទចោល។ យោងតាមសារព័ត៌មាន Dailly...
វ៉ាស៊ីនតោន៖ អាមេរិក បានឲ្យដឹងថា កូរ៉េខាងជើង ត្រូវបានគេជឿថា បានធ្វើការសាកល្បងម៉ាស៊ីនរ៉ុក្កែតរាវមួយ នៅចុងខែមេសា ដោយផ្អែកលើរូបភាពផ្កាយរណប និងប្រភពចំណេះដឹង។ មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានឲ្យដឹងថា ការធ្វើតេស្តដែលមិនមានការប្រកាស ត្រូវបានធ្វើឡើងក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមេសា នៅឯកន្លែងសាកល្បងម៉ាស៊ីនបញ្ឈរ Yunsong នៅក្នុងស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae ។ ទីភ្នាក់ងារអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា...
តូក្យូ៖ នាយករដ្ឋមន្ត្រីជវ៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុននឹង “ធ្វើការឆ្លើយតបសមស្រប” ចំពោះសារនៃការអាណិតអាសូរ របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលបានផ្ញើបន្ទាប់ពីការរញ្ជួយដីដ៏សាហាវ ដែលបានវាយប្រហារឧបទ្វីបណូតូ នៅថ្ងៃចូលឆ្នាំថ្មី។ ថ្លែងនៅក្នុងសម័យប្រជុំសភា លោក គីស៊ីដា មិនបានរៀបរាប់លម្អិតបន្ថែមទៀតអំពីរបៀប ដែលលោកនឹងថ្លែងសារដ៏កម្រពីលោក គីម នោះទេ ប៉ុន្តែលោកបានរំលឹកឡើងវិញ...
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបាន “បាញ់បង្ហោះដោយជោគជ័យ” នូវគ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបចារកម្ម ហើយវាបានចូល “យ៉ាងត្រឹមត្រូវ” ចូលទៅក្នុងគន្លងតារាវិថី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។ ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ពីការបាញ់បង្ហោះនេះថាជា “សិទ្ធិស្របច្បាប់” របស់ខ្លួន សម្រាប់ការពង្រឹងសមត្ថភាពការពារស្វ័យការពាររបស់ខ្លួន ហើយបានបញ្ជាក់ថា វានឹងធ្វើឱ្យ “ការរួមចំណែកដ៏ធំធេង” ក្នុងការពង្រឹងការត្រៀមខ្លួនធ្វើសង្គ្រាមរបស់ប្រទេសចំពេល “ចលនាយោធាដ៏គ្រោះថ្នាក់របស់សត្រូវ”។ រ៉ុក្កែត Chollima-1 បានហោះជាធម្មតាតាមជើងហោះហើរ...
បូរ៉ាតូក្យូ៖ ឆ្មាំឆ្នេរសមុទ្រជប៉ុនបានឲ្យដឹងនៅថ្ងៃចន្ទនេះថា វាត្រូវបានគេជូនដំណឹងថា កូរ៉េខាងជើង គ្រោងនឹងបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី១១ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ កូរ៉េខាងជើង ត្រូវបានគេជឿថា កំពុងត្រៀមខ្លួនសម្រាប់ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។ ក្រុងព្យុងយ៉ាង បានឲ្យដឹងថា ខ្លួននឹងគូសបញ្ជាក់ពីតំបន់គ្រោះថ្នាក់ដែនសមុទ្រ ដែលវត្ថុអាចធ្លាក់ក្នុងអំឡុងពេលនោះ។ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងនៅក្នុងសារមួយថា ខ្លួននឹងសហការជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសពាក់ព័ន្ធផ្សេងទៀត ហើយអំពាវនាវឱ្យមានការអត់ធ្មត់។ ការិយាល័យបានឲ្យដឹងថាខ្លួននឹងប្រមូលនិងវិភាគព័ត៌មាន...