សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា មេដឹកនាំកំពូលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា (កូរ៉េខាងជើង) បានព្រមានថា ប្រទេសរបស់លោកនឹងប្រើប្រាស់ កម្លាំងវាយលុកទាំងអស់ បូករួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ប្រសិនបើសត្រូវប៉ុនប៉ងប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធរំលោភបំពានមកលើ អធិបតេយ្យភាពរបស់កូរ៉េខាងជើងនោះ ។ លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ...
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចេញផ្សាយពីរូបភាពនៃមេដឹកនាំលោក គីម ជុងអ៊ុន ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ “នៅមូលដ្ឋានចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម” ដោយរាយការណ៍ពីការអំពាវនាវរបស់លោក ឱ្យមានការផ្តោតបន្ថែមទៀត ដើម្បីបង្កើនជានិទស្សន្តសមត្ថភាពរបស់ប្រទេសនេះ ក្នុងការផលិតសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការបានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់វិទ្យាស្ថានអាវុធនុយក្លេអ៊ែរ និងមូលដ្ឋានផលិតសម្ភារនុយក្លេអ៊ែរកម្រិតអាវុធ ដែលនេះជាលើកទីមួយហើយ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរៀបរាប់លម្អិតអំពីការត្រួតពិនិត្យដោយផ្ទាល់នៃកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដោយមេដឹកនាំរបស់ប្រទេស។ KCNA មិនបានបង្ហាញពីទីតាំងនៃទីតាំងឬពេលដែលលោក គីម ជុងអ៊ុន នៅទីនោះទេ។ ...
ម៉ូស្គូ៖ នៅថ្ងៃសុក្រនេះ លោក Sergei Shoigu ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ ក្រុងម៉ូស្គូបានឲ្យដឹងថា នៅប៉ុន្មានសប្តាហ៍បន្ទាប់ពីវិមានក្រឹមឡាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការពារជាតិជាមួយទីក្រុងព្យុងយ៉ាង ។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើង នៅគ្រាដែលក្រុងម៉ូស្គូ កំពុងស្វែងរកគ្រាប់រំសេវដើម្បីបន្តការវាយលុក រយៈពេលជាង ៣០ខែរបស់ខ្លួននៅអ៊ុយក្រែន...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកំពូលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា ប្រទេស (កូរ៉េខាងជើង) បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង បន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការពង្រឹងវិស័យការពារជាតិ នៅក្នុងឱកាសគម្រប់ខួបលើកទី៧៦ឆ្នាំ នៃការបង្កើតប្រទេសកូរ៉េខាងជើង ។ លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ ហៅកាត់ថា (WPK) និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនាការដ្ឋានសាងសង់ មូលដ្ឋានទ័ពជើងទឹកទំនើប ថ្មីមួយ ហើយបានសន្យាថានឹងអភិវឌ្ឍកងកម្លាំង ដែនសមុទ្ររបស់ប្រទេសនេះបន្ថែមទៀត។ ប្រភពនេះបានឲ្យដឹងទៀតថា លោកគីមបានបញ្ជាក់ទៀតថា ទីតាំងរោងចក្រថ្មីនេះនឹងផ្តល់ឱ្យក្រុងព្យុងយ៉ាង នូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ។ កាលពីចុងឆ្នាំមុន លោក គីម បានបញ្ជាឱ្យឧស្សាហកម្មផលិតអាវុធ និងយោធារបស់ប្រទេសកូរ៉េខាងជើង បង្កើនល្បឿននៃការរៀបចំសង្រ្គាមបន្ថែមទៀត ចំពោះមុខអ្វីដែលលោកចាត់ទុកថា...
បរទេស៖ ប្រទេសកូរ៉េខាងជើងនៅតែបន្តបិទទ្វារ ចំពោះបុគ្គលិកផ្តល់ជំនួយរបស់អន្តរជាតិ ខណៈដែលប្រទេសនេះកំពុងតស៊ូ ជាមួយនឹងទឹកជំនន់ដ៏ធំ ដែលបានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងគ្របដណ្តប់លើដីស្រែចំការយ៉ាងច្រើន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម (IFRC) បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងវាយតម្លៃស្ថានភាពមនុស្សធម៌ និងតម្រូវការរបស់កូរ៉េខាងជើងពីទឹកជំនន់ ខណៈដែលប្រទេសនេះនៅតែមានសង្ឃឹម ក្នុងការវិលត្រឡប់មកប្រទេសវិញ។...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានផ្សាយនៅថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងដែលមានក្បាលគ្រាប់ធុនធ្ងន់។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីកូរ៉េខាងត្បូងជឿថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងពីរគ្រាប់ ដែលបង្ហាញថា ការបាញ់បង្ហោះមួយគ្រាប់ប្រហែលធ្លាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាម KCNA ទីភ្នាក់ងាររ៉ុក្កែតរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មីមួយគឺ ប្រភេទ Hwasongpho-11Da-4.5 ដែលមានសមត្ថភាព...
សេអ៊ូល៖ កូរ៉េខាងជើង បានថ្កោលទោសសមយុទ្ធយោធា ពហុដែនជាលើកដំបូង ដែលមិនធ្លាប់មាន ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដោយប្តេជ្ញាចាត់វិធានការតបត ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យ គោលនយោបាយខាងក្រៅនៃ ក្រសួងការបរទេសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ កូរ៉េខាងជើងបានបញ្ចេញមតិ នៅឯសមយុទ្ធយោធាពហុភាគី “Freedom Edge” ដែលធ្វើឡើងពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ ដោយហៅពួកគេថា ជាផលិតផលនៃអង្គការ...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចផ្លោង យ៉ាងហោចណាស់មួយគ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុននៅថ្ងៃពុធនេះ ប៉ុន្តែមិនមានការខូចខាតណាមួយ ត្រូវបានរាយការណ៍ឡើយ ខណៈដែលវាទំនងជាបានធ្លាក់ក្នុងដែនទឹក នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានរកឃើញការបាញ់កាំជ្រួច នៅជិតទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៥ និង ៣០ព្រឹក ហើយការបាញ់បង្ហោះត្រូវបានគេជឿថា បានបញ្ចប់ដោយការបរាជ័យ។ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ប្រភពយោធា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Putin បាននិយាយថា ខណៈដែលលោកខាងលិចអះអាងថា ខ្លួនអាចផ្តល់អាវុធដល់អ៊ុយក្រែន នោះរុស្ស៊ីក៏រក្សាសិទ្ធិក្នុងការ ផ្តល់អាវុធដល់សម្ព័ន្ធមិត្ត និងអាចបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយ ទៅកាន់កូរ៉េខាងជើង និងប្រទេសដទៃទៀតផងដែរ។ លោកPutinថ្លែងបែបនេះជាមួយអ្នកកាសែត នៅទីក្រុងហាណូយបន្ទាប់ពីកិច្ចប្រជុំ របស់គាត់ជាមួយថ្នាក់ដឹកនាំ ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍។ សំណួរមួយទាក់ទងនឹងការលើកឡើង ពីមុនរបស់គាត់ដែលថា ទីក្រុងមូស្គូអាចបញ្ជូនមីស៊ីល ទៅឱ្យសត្រូវនៃបស្ចិមប្រទេស...