ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង បាញ់ មីស៊ីលបាលីស្ទិកចំនួន ២គ្រាប់មុនកិច្ចពិភាក្សារវាងលោកគីម និងលោក ពូទីន
សេអ៊ូល៖ រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុនកាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។ អគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលចេញពីតំបន់ Sunan នៃទីក្រុងព្យុងយ៉ាង នៅចន្លោះម៉ោងប្រហែល ១១ និង៤៣នាទីព្រឹក និង១១...