តូក្យូ៖ អវត្ដមានរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នៅក្នុងវេទិកាតំបន់អាស៊ាន នៅប្រទេសឡាវ បានរារាំងដល់បំណងប្រាថ្នារបស់ជប៉ុន ក្នុងការត្រួសត្រាយផ្លូវ សម្រាប់ការដោះស្រាយបញ្ហាយូរអង្វែង នៃជនជាតិរបស់ខ្លួនដែលត្រូវបាន ចាប់ពង្រត់ដោយទីក្រុងព្យុងយ៉ាង ប៉ុន្តែទីក្រុងតូក្យូ អាចស្វែងរកវិធីដោះស្រាយបញ្ហា ដោយការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយអាស៊ីអាគ្នេយ៍។ ខណៈពេលដែលប្រទេសជប៉ុន បានប្រើប្រាស់កិច្ចប្រជុំទាក់ទងនឹង អាស៊ានជាញឹកញាប់ ព្រឹត្តិការណ៍ពហុភាគីមួយក្នុងចំណោម ព្រឹត្តិការណ៍ពហុភាគីមួយចំនួន ដែលបានចូលរួមដោយកូរ៉េខាងជើង ជាឱកាសមួយក្នុងការទំនាក់ទំនង ជាមួយអ្នកការទូតកំពូល របស់ខ្លួននាពេលកន្លងមក...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងបាញ់បង្ហោះផ្កាយរណប ឈ្លបយកការណ៍ទីពីររបស់ខ្លួន នៅចុងខែនេះ ដោយដកស្រង់រូបភាពពីផ្កាយរណប និងការកត់សម្គាល់របស់មន្ត្រីកូរ៉េខាងត្បូង។ មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានឲ្យដឹង នៅក្នុងរបាយការណ៍របស់ខ្លួនថា ការរៀបចំរបស់កូរ៉េខាងជើង សម្រាប់ការបាញ់បង្ហោះត្រូវបានផ្អាក សម្រាប់ហេតុផលដែលមិនស្គាល់ ប៉ុន្តែវាត្រូវបានរំពឹងទុកក្នុងពេលឆាប់ៗនេះ អាចមានសក្តានុពលក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬនៅចុងខែមេសានៅពេលចុងក្រោយនេះ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ការបាញ់បង្ហោះអាចនឹងធ្វើឡើងនៅសប្តាហ៍នេះ...
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្រកាលពីថ្ងៃមុន នៅឯឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស ដើម្បីពិនិត្យមើល “ជំហរវាយលុកយ៉ាងរហ័ស” របស់យោធា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានឲ្យដឹងថា ការបាញ់មីស៊ីល Hwasal-2 មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវ “សមត្ថភាពវាយប្រហារជាយុទ្ធសាស្ត្រ” របស់យោធា ដោយមិនផ្តល់ព័ត៌មានលម្អិតដូចជាជួរហោះហើរ ឬចំនួនមីស៊ីលដែលបានបាញ់នោះទេ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានចុះផ្សាយថា វាត្រូវបានគេជឿថា សមាសធាតុអុបទិក ត្រូវបានដំឡើងនៅចុងក្បាលគ្រាប់នៃមីស៊ីល...
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានសាកល្បងមីស៊ីលយុទ្ធសាស្ត្រ បាញ់ចេញពីនាវាមុជទឹកកាលពីថ្ងៃមុន ដោយមេដឹកនាំលោក គីម ជុងអ៊ុន បានសង្កេតមើលការសាកល្បង និងពិភាក្សាអំពីបញ្ហាទាក់ទងនឹង ការសាងសង់នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ លោក គីម បានដឹកនាំការបាញ់សាកល្បងមីស៊ីល “Pulhwasal-3-31” រួមគ្នាជាមួយមន្ត្រីជាន់ខ្ពស់នៃកងទ័ពជើងទឹក និងមន្ត្រីគណបក្សពលករកូរ៉េដែលកំពុង កាន់អំណាចនៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ។ ចំណាត់ការនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលនាំផ្លូវថ្មី...