ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង និងអាមេរិក ពិនិត្យឡើងវិញ នូវយុទ្ធសាស្ត្រ ទប់ស្កាត់ ចំពេលមានការគំរាមកំហែង ពីកូរ៉េខាងជើង
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានកែសម្រួលយុទ្ធសាស្ត្រទប់ស្កាត់ទ្វេភាគីលើកូរ៉េខាងជើង ដែលជាការកែសម្រួលលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងអំឡុងពេលកិច្ចពិភាក្សាសន្តិសុខប្រចាំឆ្នាំកាលពីថ្ងៃចន្ទ ក្នុងគោលបំណងឆ្លើយតបកាន់តែប្រសើរឡើង ចំពោះការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសនេះ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won Sik និងសមភាគីអាមេរិករបស់លោក គឺលោក Lloyd Austin បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល និងបានចុះហត្ថលេខាលើយុទ្ធសាស្រ្តទប់ស្កាត់ការអាប់ដេត ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៣...