ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ចំពេលមានការគម្រាមកំហែង មីស៊ីលរបស់កូរ៉េខាងជើង
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំមួយ ដើម្បីត្រៀមខ្លួន សម្រាប់ភាពអាសន្ននៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីមានការបាញ់មីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់ដោយកូរ៉េខាងជើង ចាប់តាំងពីចុងខែមករា។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា នៅក្នុងសមយុទ្ធរួម Freedom Shield ដែលនឹងប្រព្រឹត្តទៅរយៈពេល ១១ថ្ងៃ រហូតដល់ថ្ងៃទី១៤ ខែមីនា សម្ព័ន្ធមិត្តទាំងពីរនឹងធ្វើសមយុទ្ធ ៤៨លើក ដែលកើនឡើងទ្វេដងកាលពីឆ្នាំមុន ដោយសារបច្ចេកវិទ្យានុយក្លេអ៊ែរ និងមីស៊ីល...