ព័ត៌មានជាតិ
កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៦២នាក់
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣៦២នាក់ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃសុក្រ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៨៣.១៩៩នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះ ពី៤០៣នាក់ នៅក្នុងថ្ងៃមុន ដែលតួលេខបានថយចុះក្នុងរយៈពេល០៤ថ្ងៃ ដែលមានចំនួនអ្នកឆ្លងជំងឺក្រោម៤០០នាក់ ។ ចំនួនអ្នកឆ្លងជំងឺមានលើសពី១០០នាក់ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា...