តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាថា នឹងខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងត្បូង បន្ថែមទៀតនៅមុនខួបលើកទី៦០ នៃការធ្វើឱ្យមានទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំក្រោយក្នុងអំឡុងពេលកិច្ចពិភាក្សា ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលលើកទី១០ របស់ពួកគេ មេដឹកនាំទាំងពីរក៏បានយល់ព្រម ធ្វើការជាមួយគ្នាក្នុងការដោះស្រាយ ការគំរាមកំហែងនុយក្លេអ៊ែរ...
សេអ៊ូល៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយប្រទេសជប៉ុន និងចិន នៅចុងខែក្រោយ ហើយទីក្រុងតូក្យូ មានភាពវិជ្ជមាន ចំពោះផែនការនេះ ដែលជាវិធានការមួយ ដែលអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលត្រីភាគី ដែលមិនបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៩។ កិច្ចចរចាបីផ្លូវដែលរំពឹងទុក ដែលបច្ចុប្បន្នកំពុងស្វែងរកនៅថ្ងៃទី២៦ ខែវិច្ឆិកានៅទីក្រុងកំពង់ផែ ប៊ូសាន របស់កូរ៉េខាងត្បូង កើតឡើងនៅខាងក្រោយនៃទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ដែលកាន់តែយ៉ាប់យ៉ឺនលើបញ្ហាសំណងក្នុងសម័យសង្គ្រាម។ ការរៀបចំចុងក្រោយនឹងត្រូវបានធ្វើឡើង សម្រាប់ការជួបជុំនេះ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ជឿជាក់ថាកិច្ចប្រជុំកំពូល ដែលនឹងធ្វើឡើងនៅសប្តាហ៍នេះជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងក្លាយជាការបើកទំព័រ “យុគសម័យថ្មី” នៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេ ដោយមេដឹកនាំបានកំណត់ថា នឹងយល់ព្រមលើមធ្យោបាយ ដើម្បី “ពង្រឹងក្របខ័ណ្ឌស្ថាប័នបន្ថែមទៀត” ដែលមើលឃើញថា មានសារៈសំខាន់ សម្រាប់សន្តិភាព និងស្ថិរភាព នេះបើតាមលោក Antony Blinken រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក។ បន្ទាប់ពីកិច្ចប្រជុំតាមអ៊ិនធឺណិតជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូង...
សេអ៊ូល ៖ គណបក្សប្រជាធិបតេយ្យ (DP) ដែលជាគណបក្សប្រឆាំង ដ៏សំខាន់របស់កូរ៉េខាងត្បូង បានធ្វើការប្រមូលផ្តុំគ្នាមួយនៅកណ្តាលទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងផែនការ បញ្ចេញ ទឹកកខ្វក់នុយក្លេអ៊ែរ របស់ប្រទេសជប៉ុន និង ជំរុញឱ្យរដ្ឋាភិបាល បញ្ជាក់យ៉ាងច្បាស់ ពីការប្រឆាំងទៅនឹងផែនការ របស់ប្រទេសជប៉ុន ។ លោក Lee Jae-myung ប្រធានគណបក្ស...