ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង រំពឹងថា លោក ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង “ក្នុងរយៈពេលពីរបីថ្ងៃ” ។ កាសែតរុស្ស៊ីមួយបានរាយការណ៍ថា លោកពូទីនគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាម នៅប៉ុន្មានសប្តាហ៍ខាងមុខ ខណៈដែលគេហទំព័រព័ត៌មានអនឡាញមួយ ដែលគ្របដណ្តប់លើប្រទេសកូរ៉េខាងជើងបានចុះផ្សាយកាលពីថ្ងៃពុធថា សញ្ញានៃទីក្រុងព្យុងយ៉ាង កំពុងរៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅដើមសប្តាហ៍នេះត្រូវបានបញ្ជាក់នៅ អាកាសយានដ្ឋានក្នុងប្រទេស។...