ព័ត៌មានជាតិ
កម្ពុជា ពេញចិត្តក្នុងការចូលរួម ស្វែងរកដំណោះស្រាយសន្តិភាព ដល់ប្រទេសកូរ៉េទាំងពីរ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាចង់ឃើញ និងចង់ឱ្យប្រទេសកូរ៉េទាំងពីរ ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ ខណៈកម្ពុជាពេញចិត្តក្នុងការចូលរួម ស្វែងរកដំណោះស្រាយសន្តិភាព ដល់កូរ៉េទាំងពីរ។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក ចាង យ៉ុងហ្គុន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសមនាថ្ងៃទី៤...