ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង អះអាងថា ខ្លួនបានធ្វើការសាកល្បងមីស៊ីលនាំផ្លូវ បំពាក់ដោយក្បាលគ្រាប់ធំ
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងជើងបានធ្វើ “ការសាកល្បងថាមពលនៃក្បាលគ្រាប់ដ៏ធំអស្ចារ្យ” សម្រាប់មីស៊ីលនាំផ្លូវ និងការបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះថ្មីរបស់ខ្លួននៅក្នុងសមុទ្រលឿង។ រដ្ឋបាលកាំជ្រួចរបស់ប្រទេសបាននិយាយថា ការសាកល្បងក្បាលគ្រាប់សម្រាប់មីស៊ីលនាំផ្លូវយុទ្ធសាស្រ្ដ Hwasal-1 Ra-3 និងការបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះប្រភេទថ្មី Pyoljji-1-2 ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃសុក្រ ជា “ផ្នែកនៃសកម្មភាពទៀងទាត់ សម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទាក់ទងនឹងប្រព័ន្ធអាវុធប្រភេទថ្មី។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានឱ្យដឹងថា ការធ្វើតេស្តមិនមានជាប់ពាក់ព័ន្ធជាមួយស្ថានភាពជុំវិញនោះទេ របាយការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមដូចជាជួរហោះហើរនោះទេ ដោយគ្រាន់តែថា “គោលដៅជាក់លាក់មួយត្រូវបានសម្រេច”...