ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ឆ្លងរីករាលដាលកូវីដ-១៩ នាពេលនេះ គឺប្រជាពលរដ្ឋត្រូវការបំផុតសិទ្ធិរស់រានមានជីវិត និងប្រជាធិបតេយ្យបែបសមូហភាពនិយម មិនមែនតាមបែបប្រជាធិបតេយ្យអាត្មានិយមឡើយ។ ក្នុងកម្មវិធីសំឡេងការពិតដើម្បីប្រជាជននាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «តើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបណាដែលពលរដ្ឋត្រូវការក្នុងពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ ដូចជា ការឆ្លងរាលដាលកូវីដ-១៩ នាពេលនេះជាដើម»...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៥០នាក់ទៀត ជាសះស្បើយចំនួន៦៥៣នាក់ និងស្លាប់១០នាក់។ អ្នកឆ្លងចំនួន៧៥០នាក់នេះមានករណីឆ្លងសហគមន៍៧១៦នាក់ និងអ្នកដំណើរពីបរទេស ៣៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ?នេះកម្ពុជាមានអ្នកឆ្លងសរុបចំនួន៣១៤៦០នាក់ អ្នកជាសះស្បើយចំនួន២៤០៤២នាក់ និងស្លាប់ចំនួន២៣០នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីសម្រេច ស្ដីពី ការបិទខ្ទប់ខ្នងផ្ទះ និងពង្រឹងអនុវត្តវិធានរដ្ឋបាល ក្នុងភូមិសាស្រ្តនៃឃុំទាំង៥ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ៕
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅព្រឹក ថ្ងៃអង្គារនេះថា ប្រទេសថៃបានកត់ត្រាអ្នកស្លាប់ចំនួន ៣៨ នាក់ ដោយសារតែជំងឺកូវីដ-១៩ ហើយក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ២៣០ នាក់ ក្នុងរយៈពេល ២៤ ម៉ោងមុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការត្រួតពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សចំពោះ អ្នកសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលធ្វើដំណើរមកពីរាជធានី និងបណ្ដាខេត្តផ្សេងៗ ចូលមកកាន់ខេត្តស្ទឹងត្រែង នៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ ដោយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានរកឃើញរណី វិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ១នាក់ ភេទស្រី មានកូនតូចៗ ៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺ កូវីដ១៩ ចំនួន ០២នាក់ និងជាសះស្បើយចំនួន ១៥នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ (ស្រី១នាក់) នៅស្រុកស្រែអំបិល ខេត្តកោះកុងពាក់ព័ន្ធនឹង សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានរ ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់ ក្នុងនោះស្រុកកងមាស ០១នាក់ ស្រុកស្រីសន្ធរ ០១នាក់ ស្រុកបាធាយ ០៧នាក់ ស្រុកកំពង់សៀម ០៥នាក់ ស្រុកជើងព្រៃ ១៦នាក់ មកពីរាជធានីភ្នំពេញ ចំនួន ០១នាក់ និងករណីជាសះស្បើយចំនួន ៦០នាក់ ក្នុងថ្ងៃទី៣១...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១២នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ចំនួន៧នាក់ និងជាពលករទើបត្រឡប់មកពីប្រទេសថៃ ចំនួន៥នាក់ និងមានករណីជាសះស្បើយចំនួន២នាក់ ផងដែរ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ ករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន៦១៦នាក់ទៀត ជាសះស្បើយ ចំនួន៧៥៣នាក់ និងស្លាប់៦នាក់ ។ ក្នុងចំនួនឆ្លង៦១៦នាក់ មានករណីឆ្លង សហគមន៍៥៨៥នាក់ និងអ្នកដំណើរពីបរទេស៣១នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុប ចំនួន៣០៧១០ នាក់អ្នកជាសះស្បើយចំនួន២៣៣៨៩នាក់ និងអ្នកស្លាប់ចំនួន២២០នាក់...