ព័ត៌មានអន្តរជាតិ
អូស្ដ្រាលី ផ្ដល់ថវិកា ១៣ម៉ឺនដុល្លារ សម្រាប់លុបបំបាត់ ការគំរាមកំហែង និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ដ្រាលី បានផ្ដល់ថវិកា ១៣ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការកសាងសមត្ថភាព និងកិច្ចសហការ ជាមួយនគរបាលជាតិកម្ពុជា សម្រាប់លុបបំបាត់ការគំរាមកំហែង និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ អូស្ដ្រាលី បញ្ជាក់ជាថ្មីពីការគាំទ្រ លើការលុបបំបាត់ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ...