កេនយ៉ា៖ ប៉ូលិសក្នុងតំបន់បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃសុក្រនេះថា កាលពីយប់ថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់មានកូនសិស្សសាលាចំនួន ១៧នាក់បានបាត់បង់ជីវិត និង១៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ ក្រោយពីមានអគ្គីភ័យបានឆាបឆេះឡើង នៅឯសាលារៀនមួយកន្លែង នៅកណ្តាលនៃប្រទេសកេនយ៉ា ។ លោក Resila Onyango អ្នកនាំពាក្យសេវាប៉ូលិសជាតិ បានឲ្យដឹងថា កូនសិស្សសាលាចំនួន១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានការរលាកភ្លើងធ្ងន់ធ្ងរបន្ទាប់ពី បន្ទប់ស្នាក់នៅរបស់ពួកគេត្រូវបាន ភ្លើងឆេះនៅសាលាបឋមសិក្សា...
ណៃរ៉ូប៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងពេលធ្វើការតវ៉ាប្រឆាំង ការតម្លើងពន្ធនាពេលថ្មីៗនេះ នៅទូទាំងប្រទេសកេនយ៉ា ខណៈដែលក្រុមយុវជនបាននាំគ្នា ដើរតាមដងផ្លូវកាលពីថ្ងៃអង្គារ ដើម្បីធ្វើការតវ៉ាសារជាថ្មីឡើងវិញ ។ ប្រធានគណៈកម្មាធិការជាតិកេនយ៉ា ទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា (KNCHR) ដែលផ្តល់មូលនិធិដោយរដ្ឋ Roseline Odede បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា ថា...
កេនយ៉ា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថា ប៉ូលីសកេនយ៉ា បាននាំយកសាកសព ចំនួន២១នាក់នៅជិតទីក្រុង ឆ្នេរសមុទ្រ Malindi ខណៈដែលពួកគេស៊ើបអង្កេតលើគ្រូគង្វាលម្នាក់ដែលបាននិយាយថា បានប្រាប់ដល់អ្នកដើរ តាមគាត់ធ្វើឱ្យឃ្លាន អាហារជាខ្លាំងរហូតដល់ស្លាប់ ។ កុមារដែលស្លាប់ គឺស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានគេធ្វើកោសល្យវិច័យ ហើយប៉ូលិសបានឲ្យដឹងថា ពួកគេរំពឹងថា...
ណៃរ៉ូប៊ី៖ រតនាគារជាតិនៃប្រទេសកេនយ៉ា មានភាពស្វាហាប់ជាមួយនឹងកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពនៅឆ្នាំនេះ ប៉ុន្តែបានព្រមានថា ទស្សនវិស័យអាចត្រូវបានបង្អាក់ ដោយការកើនឡើង នូវភាពតក់ស្លុតខាងក្រៅ ដែលរួមមានជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់ របស់សហរដ្ឋអាមេរិក។ រតនាគារបានឲ្យដឹងថាខណៈពេលដែលខ្លួនរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើង ៦,១ភាគរយ នៅឆ្នាំ២០២៣ ហើយរក្សាសន្ទុះនោះ ក្នុងរយៈពេលមធ្យម ភាពមិនប្រាកដប្រជាជាសកល អាចប៉ះពាល់ដល់កំណើន។ ប្រភពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ គោលនយោបាយថវិកាសម្រាប់ឆ្នាំ២០២៣ ដែលបានស្នើឡើងថា...