ភ្នំពេញ៖ បញ្ហាកោះគុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកនយោបាយខ្មែរ-ថៃ កុំយករឿងនយោបាយមកលូកលាន់ មកលើកិច្ចការងារបច្ចេកទេសព្រំដែន។ នាអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ...
ភ្នំពេញ៖ ខណៈកំពុងស្ថិតក្នុងដំណាក់កាល ចរចានៅឡើយរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃពីករណីកោះគុតដែលជាតំបន់ត្រួតស៊ីគ្នា ហើយក្រុមប្រឆាំងនៅក្រៅស្រុក ដែលសម្តេចតេជោហៅថា ក្រុមជ្រុលនិយមបានញុះញង់ឲ្យប្រជាពលរដ្ឋ ធ្វើបាតុកម្មនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើង ជាសំណួរទៅកាន់រាជរដ្ឋាភិបាល និងក្រុមអ្នកច្បាប់ថា តើគួរតាក់តែងច្បាប់ដាក់ពួកនេះ ទៅក្រុមភេរវកម្មហើយឬនៅ?។ បច្ចុប្បន្នក្រុមប្រឆាំនៅក្រៅប្រទេសបានយកបញ្ហាកោះគុតមកធ្វើជាប្រធានបទសម្រាប់វាយប្រហាររាជរដ្ឋាភិបាល ក្រោយពីតំបន់CLVត្រូវបានភាគីកម្ពុជាសម្រេចដកខ្លួនចេញ កាលពីអំឡុងខែតុលា។ សម្រាប់ករណីនេះត្រូវបានសម្តេចតេជោ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាង ព្រះមហាក្សត្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ...
ភ្នំពេញ៖ ថ្លែងចំពោះមុខនិស្សិតរាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ជុំវិញករណី «កោះគុត» រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ជាជាងប្រើយន្តការជម្លោះដោយកម្លាំងប្រដាប់អាវុធ។ នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល...