កណ្តាល៖ ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា បានឱ្យវិស័យឯកជន ធ្វើការសិក្សាទៅលើលទ្ធភាព គម្រោងសាងសង់ស្ពាន ទាំងលើទឹក ឬក្រោមទឹក...
ភ្នំពេញ ៖ នៅបាំងតែ៥ថ្ងៃទៀតប៉ុណ្ណោះ ដល់ព្រះរាជពិធីបុណ្យអុំទូក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យប្រជាពលរដ្ឋត្រៀមខ្លួន ចូលរួមលេងកម្សាន្តគ្រប់គ្នា ក្រោយខកខានជាច្រើនឆ្នាំ ខណៈតំបន់អភិវឌ្ឍន៍កោះនរា ជាពិសេសស្ពានកោះនរាតែម្តង បានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនោះ នឹងមានកម្មវិធីConcert នានានៅទីតាំងនោះ ៕
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅទីតាំងតំបន់កោះនរានេះ គឺជាការស្រោចស្រង់ ប្រស់ និងស្តារឡើងវិញ។ ការលើកឡើងរបស់សម្តេចបែបនេះ ដោយសារសម្តេចចង់សំដៅថា ព្រោះកាលពី១៨ឆ្នាំកន្លែងនេះគឺជាទីតាំងទឹកសុទ្ធតែម្តង ហើយក៏ជាចំការរបស់ប្រជាពលរដ្ឋ ជួនកាលបាក់ច្រាំងទាំងរដូវវស្សានិងប្រាំង...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានភ្នំពេញ បានប្រកាសថា រដ្ឋបាលរាជធានី នឹងបើកឲ្យចរាចរលើស្ពានកោះនរា ទាំងសងខាង ចាប់ពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ តុលានេះតទៅ ។ ការបើកទាំងសងខាងស្ពាននេះ ដោយសារកំណើន យានយន្តនៅលើស្ពាន៕
ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភណភាព ការពារការបាក់ច្រាំងទន្លេ និងដោះស្រាយលំហូរចរាចរ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់ នៅតាមច្រាំទន្លេត្រើយខាងកើត ក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេច ស្ថាបនាផ្លូវ និងច្រាំទន្លត្រើយខាងកើត អំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និយោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ...