ព័ត៌មានអន្តរជាតិ
ជប៉ុន គ្រោងសាងសង់កន្លែង ហ្វឹកហ្វឺនបាញ់មីស៊ីល នៅកោះប៉ាស៊ីហ្វិក
តូក្យូ៖ មន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងសាងសង់កន្លែងហ្វឹកហាត់ សម្រាប់ការបាញ់មីស៊ីលពីដីទៅកប៉ាល់ នៅលើកោះដាច់ស្រយាលប៉ាស៊ីហ្វិកមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ខ្លួន ក្នុងការពង្រឹងសមត្ថភាពវាយប្រហារ រយៈចម្ងាយឆ្ងាយរបស់ប្រទេសនេះ ចំពេលមានការអះអាងផ្នែកយោធា របស់ប្រទេសចិន។ ក្រសួងបានជូនដំណឹងដល់មន្ត្រីក្នុងតំបន់ រួចហើយអំពីផែនការរៀបចំ គ្រឿងបរិក្ខារនៅលើកោះ Minamitori ដែលជាកោះភាគខាងកើតបំផុតរបស់ប្រទេសជប៉ុន ដែលមានចម្ងាយប្រហែល ១,៩០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងតូក្យូ ហើយចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅក្នុងឆ្នាំ២០២៦ ឬក្រោយនេះ ។...