ព័ត៌មានជាតិ
គរុវិជ្ជាចារ្យកវី វ៉ែន សុន ស្ទើរតែពេញមួយជីវិត ដើម្បីកំណាព្យខ្មែរ បច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ
ពលរដ្ឋខ្មែរជាច្រើនតែងតែស្ដាប់បទ «លលកវាយំ» ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយគរុវិជ្ជាចារ្យកវី វ៉ែន សុន និងច្រៀងដោយអ្នកស្រី សូ សាវឿន។ ក្នុងចំណោមអ្នកស្ដាប់នេះ ខ្លះបានដឹងពីប្រវត្តិអ្នកនិពន្ធ និងមួយចំនួនទៀតក៏មិនបានស្គាល់ច្បាស់ពីអ្នកនិពន្ធនៅឡើយ។ ម្ចាស់ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ គរុវិជ្ជាចារ្យកវី វ៉ែន សុន កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៣៩។ លោកកំព្រាឪពុកតាំងពីអាយុ៦ឆ្នាំ។ លោកមានបងប្អូន ៣នាក់...