ព័ត៌មានជាតិ
សម្ដេចធិបតី ៖ កំណែទម្រង់ប្រឡងបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ ងាកមកទទួលខុសត្រូវលើខ្លួនឯង
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ ដោយបង្កើតវប្បធម៌ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯងវិញរបស់បេក្ខជនប្រឡង។ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នាព្រឹកថ្ងៃ៩ មករា សម្ដេចធិបតីចាត់ទុកការប្រឡងបាក់ឌុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាវប្បធម៌ថ្មីដ៏មានតម្លៃ ដោយបានលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ ហើយវិលមករកការខិតខំ និងប្រឹងប្រែងដោយខ្លួនឯងវិញ។...