ព័ត៌មានជាតិ
កំពង់ផែកុងតឺន័រថ្មី នៅព្រះសីហនុ អាចឲ្យនាវាមកពី តំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលចតបាន
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ (JICA) ដែលគាំទ្រគម្រោងសិក្សាលទ្ធភាព សាងសង់ចំណតកំពង់ផែកុងតឺន័រថ្មី ជម្រៅ១៤ម៉ែត្រកន្លះ នៅកំពង់ផែក្រុងព្រះសីហនុ ដែលអាចឲ្យនាវា ចំនួន៩៣% នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលចតបាន ។ ក្នុងកិច្ចប្រជុំក្រុមការងារ បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ...