ព័ត៌មានជាតិ
កំពង់ផែដងទង់ នៅកោះកុង បើកឲ្យប្រើប្រាស់ជាផ្លូវការហើយ
ភ្នំពេញ៖ កំពង់ផែដងទង់ មានតម្លៃជាង១២ពាន់លានរៀល ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបើកឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃ២៣ មិថុនា ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កំពង់ផែដងទង់នេះ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២...