ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល វាយប្រហារ កំពង់ផែស៊ីរី ជាលើកទីពីរក្នុងខែនេះ
បរទេស៖ ប្រទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ បានបើកប្រតិបត្តិការវាយឆ្មក់ តាមអាកាសមួយ ទៅលើកំពង់ផែ Latakia នៅសមុទ្រមេឌីទែរ៉ានេ របស់ប្រទេសស៊ីរី ហើយនេះគឺជាការវាយប្រហារបែបនេះ ជាលើកទីពីរនៅក្នុងខែនេះ បង្កឲ្យមានការខូចខាត សម្ភារៈយ៉ាងធ្ងន់ធ្ងរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ស៊ីរី ឈ្មោះ SANA បានដកស្រង់ពីប្រភពយោធាមួយ ដែលបាននិយាយប្រាប់នៅថ្ងៃអង្គារនេះថា “នៅម៉ោងប្រហែល ៣និង២១នាទីព្រឹក សត្រូវ គឺអ៊ីស្រាអែល...