នយោបាយ
សម្ដេចតេជោ ផ្ដាំទៅក្រុមអ្នកវិភាគ ឲ្យឈប់បំភ័ន្តសភាពការណ៍ លើបញ្ហាកំពង់ផែ ខេត្តព្រះសីហនុ ថាជាអន្ទាក់បំណុលចិន (Video)
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដាំទៅកាន់ក្រុមអ្នកវិភាគឬអ្នកប្រឆាំងមួយចំនួនដែលតែងតែនិយាយបកស្រាយ លើបញ្ហាកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ថាជាអន្ទាក់បំណុលចិននោះឲ្យឈប់បំភ័ន្តសភាពការណ៍ ខណៈកំពង់ផែនេះ គឺត្រូវបានរាប់រងនិងទទួលខុសត្រូវ ក្នុងការជួយទំនុកបំរុងពីរដ្ឋាភិបាលជប៉ុន។ នេះមិនមែនជាលើកទី១ នោះទេ ដែលរដ្ឋបុរសសន្តិភាព សម្ដេចតេជោ ហ៊ុន សែន ចេញមុខស្រាយទៅនឹងការលើកឡើង បែបវាយប្រហារ ពីសំណាក្រុមប្រឆាំង និងប្រទេសជាគូប្រកួតប្រជែង...