ព័ត៌មានជាតិ
ក្រវាញ ជាប្រភេទ ប្រទាលមួយ សម្រាប់បញ្ចុះ សម្ពាធឈាម បន្ថយស្ករ ក្នុងឈាម និងសម្រួលការ ដកដង្ហើម
ភ្នំពេញ ៖ ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើន ប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់។ល។ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រក សត្វព្រៃភ្នំក្រវាញ និងសំកុស ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ...