ភ្នំពេញ៖ គិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយ ដល់ក្រុមគោលដៅដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទូទាំងប្រទេសបានចំនួនជាង១.៣សែននាក់ ខណៈក្រុមគោលដៅជិត ១០ម៉ឺននាក់បានចុះឈ្មោះជាសមាជិក។ បើតាម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការចុះសមាជិក...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះបានចុះសួរសុខទុក្ខ ទៅដល់បងប្អូនកម្មករ កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ស្ថិតក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ការចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភនេះតាមការចង្អុលបង្ហាញពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីទទួលដំណឹងអំពីមន្ត្រីនៃមន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី១៤) ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ២៣ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។ ក្រសួងការងារបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើងថា ក្រសួងនឹងធ្វើការ ជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ទទួលយកជនមានពិការភាព ឱ្យបាន៣%ចូលក្នុងប្រតិបត្តិការ ។ការថ្លែងយ៉ាងដូចនេះ របស់លោករដ្ឋមន្ត្រី ក្នុងពេលដែលលោកអញ្ជើញ ចូលរួមជាអធិបតី...
ភ្នំពេញ៖ ក្នុងរយៈពេល ៣សប្តាហ៍មកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមខ្នងផ្ទះទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដើម្បីជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យបានដឹង ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលប្រមុខរាជរដ្ឋាភិបាលទើបប្រកាស កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។ បើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធដែលរួម មានអគ្គនាយកដ្ឋានទទួលបន្ទុក មន្ទីរការងារតាមបណ្តាខេត្ត និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ត្រីក្រសួងការងារដែលរួមមានថ្នាក់ដឹកនាំផង បានចេញយុទ្ធនាការផ្សព្វផ្សាយ នៅគ្រប់ច្រកល្ហកទូទាំងប្រទេស...
ភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្មនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោលជំនាញជួសជុល និងថែទាំជណ្តើរយន្ត ជាជំនាញថ្មីមួយ ដែលទីផ្សារការងារ កំពុងមានតម្រូវការខ្ពស់ ។ កម្មវិធីបិទវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកឧស្សាហកម្ម ដែលជាវគ្គបណ្តុះបណ្តាល ក្រោមកិច្ចសហការ រវាងវិទ្យាស្ថាន...
ភ្នំពេញ ៖ គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៣នេះ យុវជន ប្រមាណជិត៦ពាន់នាក់ ទទួលបានការងារ ធ្វើតាមរយៈទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នេះគឺជាការបញ្ជាក់ របស់អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ។ លោក កត្តា អ៊ន...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវការ ទូទាត់ថវិកាភាគទាន សម្រាប់ជាបុគ្គលស្វ័យនិយោជន៍(អ្នកប្រកបរបរខ្លួនឯង) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈធនាគារដៃគូរបស់ប.ស.ស. ដើម្បីបង្កភាពកាន់តែងាយស្រួល ចំណេញពេលវេលា និង ប្រសិទ្ធភាពកាន់តែខ្ពស់ ។ តាមរយៈការផ្សព្វផ្សាយ របស់បេឡាជាតិ សន្តិសុខសង្គម(ប.ស.ស.) បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះ បណ្តាលស្តីពីសុវ ត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបចំនួន១២២នាក់ ។ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា សិក្ខាសាលានេះត្រូវ បានរៀប ចំឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពអគ្គិភ័យ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្ដីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភលើកទី១១ជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលឱ្យបានជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី ការបើកប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រនាពេលកន្លងមក។ ក្រសួងការងារបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ៨១...